គោលការណ៍នៃការប្រមូលបំណុល



តាមរយៈបទពិសោធន៍កន្លងមកក្នុងការទូទាត់បំណុលរបស់អតិថិជននីមួយៗ អ្នកគ្រប់គ្រងអាច​រក្សាទុកនូវរបាយការណ៍នៃការទូទាត់នោះ។ការប្រមូលបំណុលគឺអាស្រ័យទៅតាមកាល​កំណត់​អតិថិ​ជនដែលរយៈពេលនោះមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងអ្នកខ្ចី និងស្ថាប័នឥណទាន ។ តាមធម្មតា​ស្ថាប័នឥណទានច្រើនធ្វើចំពោះអតិថិជនដែលសងយឺតយ៉ាវតាមវិធីសាស្ត្រផ្សេងៗ៖
  •   ការទូរស័ព្ទទៅរំលឹក ឬភ្នាក់ងារឥណទានទៅជួបផ្ទាល់អតិថិជន
  •   បញ្ជូនលិខិតដែលមានបញ្ជាក់ពីការសងយឺត និងបំណុលដែលហួសកាលកំណត់
  •   អញ្ជើញអតិថិជនមកដោះស្រាយផ្ទាល់ ឬឲ្យភ្នាក់ងារឥណទានទៅទារបំណុលតែម្តង
​      ក្នុងករណីដែលវិធីសាស្ត្រទាំង៣ខាងលើនេះពុំអាចដោះស្រាយបាន ស្ថាប័នឥណទាន​នឹង​ដោះ​​ស្រាយតាមនីតិវិធីច្បាប់ដើម្បីប្តឹងអតិថិជន ។ ប៉ុន្តែសំរាប់ប្រទេស​កម្ពុជា​ គេពុំចង់ប្រើវិធីនេះ​ទេ​ព្រោះវាចំ​ណាយទៅលើផ្នែកច្បាប់ការជួលមេធាវីជាដើម ជាពិសេសចំពោះស្ថាប័ន​មីក្រូ​ឥណ​ទាន​តូចៗ ។


ទាញយកឯកសារពេញ Full Download
Previous
Next Post »