និយមន័យឥណទាន


ឥណទានមានន័យថា (ឥណៈ + ទានៈ ) 
          @ ឥណៈ                ការជំពាក់របស់នរណាមួយ ។
          @ ទានៈ                 ការផ្តល់ ឬអោយជាវត្ថុ ទ្រព្យទៅនរណាមួយ ។
       ឥណទាន ជាការផ្តល់នូវចលនទ្រព្យឬអចលទ្រព្យ អោយទៅអ្នកមានតម្រូវការលើ​ទ្រព្យទាំងនោះ ដោយតម្រូវអោយសងវិញតាមលក្ខខ័ណ្ឌមួយច្បាស់លាស់ ។
​​​​ឥណទាន(Credit) ត្រូវបានគេកំណត់ន័យដូចខាងក្រោម៖
- ឥណទាន គឺជាការអោយអតិថិជនខ្ចីប្រាក់ ដើម្បីបំពេញសេចក្តីត្រូវការផ្សេងៗរបស់ពួកគេ ហើយអតិថិជនមានកាតព្វកិច្ចសងត្រលប់មកវិញនូវប្រាក់ដើម, ការប្រាក់, និងបន្ទុកហិរញ្ញវត្ថុផ្សេងៗទៀត។
- ឥណទាន គឺជាមធ្យោបាយដោះដូរជាមួយនឹងការទទួលយក ដោយមានដែនកំណត់ ។
- ឥណទាន គឺជាការសន្យាសងនៅពេលអនាគត ក្នុងគោលបំណងដើម្បីទិញជំពាក់ ឬសុំខ្ចីនៅពេលបច្ចុប្បន្ន។
      កត្តា៣យ៉ាងដែលជាលក្ខណៈឥណទានគឺ ពេលវេលា (TIME) ការទុកចិត្ត (CONFIDENCE) និង ហានិភ័យ (RISK) ។ការប្រតិបត្តិការឥណទានគឺជាការប្រតិបត្តិការទាំងឡាយណា​ដែល​ធ្វើ​ឡើង​រវាង​​ម្ចាស់​បំណុល និងកូនបំណុល ដែលក្នុងនោះត្រូវមានកាតព្វកិច្ចសងទាំងដើម ទាំង​ការ​ទៅ​ម្ចាស់​បំណុល​ទៅតាមការកំណត់ច្បាស់លាស់ ។

ទាញយកឯកសារពេញ Full Download
Previous
Next Post »