គោលការណ៍នៃការផ្តល់ឥណទាន



  ដោយសារការផ្តល់ឥណទានមានការសងត្រឡប់មកវិញទាំងដើម ទាំងការ ហេតុនេះទើបតម្រូវ​ឲ្យគេបង្កើតនូវគោលការណ៍ដើម្បីធានាសុវត្ថិភាពទុននិងទ្រព្យ​សម្បត្តិ​របស់​ម្ចាស់​បំណុល​កុំ​ឲ្យប្រ​ឈម​និងហានិភ័យខ្ពស់ ។ គោលការណ៍នៃឥណទានមាន៣សំខាន់ៗ ៖
  1.   គោលការណ៍ឲ្យខ្ចីមានគោលដៅ
  2.   គោលការណ៍ឲ្យខ្ចីដោយសងទាំងដើមទាំងការ
  3.   គោលការណ៍ឲ្យខ្ចីដោយមានការធានា
  1.   គោលការណ៍ឲ្យខ្ចីមានគោលដៅ 
       គោលការណ៍នេះ គឺតម្រូវឲ្យបុគ្គល គ្រួសារឬអាជីវកម្ម​ដែលមានតម្រូវការ​ត្រូវ​រៀបរាប់​ពី​គោល​បំណង​ទៅកាន់គ្រឹះស្ថានឥណទានតាមរយៈការធ្វើពាក្យសុំ ដោយ​បញ្ជាក់​ឲ្យបាន​ច្បាស់​លាស់ពីគោល​ដៅ និងផែនការនៃការប្រើប្រាស់ឥណទាន ទំហំទឹកប្រាក់ និងរយៈពេល​សង​ត្រឡប់ ។ 


    2.   គោលការណ៍ឲ្យខ្ចីដោយសងទាំងដើមទាំងការ
       នេះជាគោលការណ៍សំខាន់បំផុតសំរាប់ឥណទាន ដោយគោលការណ៍ នេះបង្ខំឲ្យ​អ្នក​ខ្ចីត្រូវ​គិតគូរ​ពីការប្រើប្រាស់ទុនឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញអាជីវកម្មរបស់​ខ្លួន​ឆាប់​ទទួល បានផលចំណេញទើបអាចមានលទ្ធភាពសងបំណុលទាំងដើមទាំងការបាន ។

   3.    គោលការណ៍ឲ្យខ្ចីដោយមានការធានា

​​​       គោលការណ៍នេះតម្រូវឲ្យអ្នកខ្ចីត្រូវមានទ្រព្យសម្បត្តិ ដើម្បីដាក់ធានា ដែលមានតំលៃអាច​ទូទាត់​បានមុននិងទទួលប្រាក់កម្ចី ឬត្រូវមានភាគីទី៣ធានាចេញមុខសងជំនួស​នៅពេល​ភាគី​ខ្ចីខកខានមិន​បានសង ។ ការអនុវត្តគោលការណ៍នេះ បង្កលក្ខណៈឲ្យបានសមស្របរវាង​ប្រាក់​ដែល​ឲ្យខ្ចី និងតំលៃ​ទ្រព្យដែលដាក់ធានា ។

ទាញយកឯកសារពេញ Full Download

Previous
Next Post »