តើមានការផ្គត់ផ្គង់បែបណាផ្សេងទៀតទេ?

តើមានការផ្គត់ផ្គង់បែបណាផ្សេងទៀតទេ?
  • ក្រៅពីការផ្គត់ផ្គង់ជាប់អាករ នៅមានការផ្គត់ផ្គង់មួយចំនួនទៀតដែល​ច្បាប់ស្តីពី​សារពើពន្ធ​បានកំណត់ថាជា ការផ្គត់ផ្គង់មិនជាប់អាករ។ លោក/លោកស្រី​ចាំបាច់ត្រូវដឹងអំពី​ការ​ផ្គត់​ផ្គង់​មិនជាប់អាករ ព្រោះវាអាចប៉ះពាល់ ដល់ទឹកប្រាក់អាករលើតម្លៃបន្ថែមនៃ​ទំនិញ​ដែល​បាន​ទិញសម្រាប់ប្រកបអាជីវកម្មដែលលោក/ លោកស្រីអាច ស្នើសុំជាឥណទាន។
    ការផ្គត់ផ្គង់មិនជាប់អាកររួមមានៈ
    - សេវាប្រៃសណីយ៍សាធារណៈ
    - សេវារបស់មន្ទីរពេទ្យ គ្លីនិក សេវាខាងវេជ្ជសាស្រ្ត ទន្តសាស្រ្ត និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្តនិងទន្តសាស្រ្តដែលទាក់ទិនការបំពេញសេវាទាំងនេះ
    - សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
    - សេវាធានារ៉ាប់រង
    - សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
    - ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ
    -​​កម្មភាពមិនស្វែងរកចំណេញដើម្បីបំរើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់
      ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Previous
Next Post »