ដូចម្តេចដែលហៅថាអាករលើតម្លៃបន្ថែម?


  • អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា។ ការប្រកបអាជីវកម្មទាំងនោះ ត្រូវជាប់ អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់ៈ
    - ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
    - ធ្វើឡើងដោយបុគ្គលជាប់អាករ
    - ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់កាលពង្រីកអាជីវកម្ម
    - គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬជាប់អាករតាមអត្រា ០%
    ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមិនមែន ជាការផ្គត់ផ្គង់មិន ជាប់អាករហៅថា ការផ្គត់ផ្គង់ជាប់អាករ។
    បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជន ឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គង់ជាប់អាករលើសពីកំរិតអប្បបរមានៃផលរបរត្រូវ ចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើ តម្លៃបន្ថែម។
    ការផ្គត់ផ្គង់ត្រូវនៅក្រៅដែនអនុវត្តអាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់នោះ :
    - ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ ឬ
    - មិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម
First